មនុស្ស 54 នាក់បានស្លាប់និងរាប់សិបនាក់ទៀតកំពុងបាត់ខ្លួន​ក្នុងគ្រោះរញ្ជូយដីនៅឥណ្ឌនេស៊ី

188ASIA.COM វេបសាយកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា
ហាមថតចម្លងពីគេហៈទំព័រ khmerwonder ទៅចុះផ្សាយបន្ត

យ៉ាងហោចណាស់ណាស់មានមនុស្សប្រមាណជា 54 នាក់បានស្លាប់ និងមនុស្សរាប់សិបនាក់ទៀត បានកំពុងជាប់នៅក្នុងអាគារាប់សិបខ្នងត្រូវបានរលំនៅថ្ងៃពុធនេះ បន្ទាប់ពីមានគ្រោះរញ្ជួយដីមួយនៅខេត្ត Aceh ភាគខាងជើងនៃប្រទេសឥណ្ឌូនេស៊ី។

ការអង្កេតភូមិសាស្ត្រអាមេរិកបាននិយាយថាការរញ្ជួយដីនេះមានកម្លាំង 6,4 រ៉ិចទ័រដែលបានវាយប្រហារនៅលើផ្ទៃខាងលើនៃតំបន់ កាលពីវេលាម៉ោង 5 ព្រឹក ដែលវាចេញពីចំណុចកណ្តាលនៃភាគខាងជើងនៃទីក្រុង  Reuleut ប្រហែលជា 10 គីឡូម៉ែត្រនៅជម្រៅ 17.2 ម៉ែត្រនៅក្រោមដី។

លោក Sulaiman ដែលជាមន្ត្រីខាងគ្រោះមហន្តរាយបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា វិហារអ៊ីស្លាមជាច្រើននៅក្នុងតំបន់ Pidie Jaya បានដួលរលំ ហើយនិងហាងនិងផ្ទះប្រជាពលរដ្ឋផ្សេងទៀតក៏បានរងការខូចខាតផងដែរ។នៅក្នុងខណៈពេលនេះគ្រឿងចក្រជាច្រើនគ្រឿងត្រូវបានគេបញ្ជូនដើម្បីស្វែងរកអ្នករស់រានមានជីវិត។

បុគ្គលិកម្នាក់នៅមណ្ឌុលសុខភាពនៃតំបន់ Bireuen  បានអោយដឹងថា យ៉ាងហោចណាស់មានមនុស្ស 20 នាក់បានទៅសម្រាកព្យាបាលនៅទីនោះ ដោយជនរងគ្រោះម្នាក់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យដោយសារតែមានបានឆ្អឹង ហើយនិងមានរបួសក្បាលធ្ងន់ធ្ងរ។

គួរបញ្ជាក់ផងដែរថា តំបន់នេះបានទទួលរងការបំផ្លិចបំផ្លាញយ៉ាងខ្លាំងក្នុងឆ្នាំ 2004 នៅពេលដែលការរញ្ជួយដី 9,2 រ៉ិចទ័រនៃការបង្កឱ្យមានរលកយក្សស៊ូណាដែល បានធ្វើអោយសហគមន៍ទាំងមូលនៅឥណ្ឌូនេស៊ីនិងបណ្តាប្រទេសផ្សេងទៀតនៅជុំវិញមហាសមុទ្រឥណ្ឌាបានរងគ្រោះ ដែលក្នុងនោះសម្រាប់ខេត្ត Aceh មានអ្នកស្លាប់ជាង   120,000 នាក់ឯណោះ៕

2016-12-07_142925

2016-12-07_143007

2016-12-07_143016

2016-12-07_143023

2016-12-07_143032

2016-12-07_143040

Loading...

Comments

Loading...
សូមចុច Like Page ដើម្បីទទួលបានព័ត៌មានថ្មីៗ