កន្លែងទាំង 6 នៅជុំវិញពិភពលោក ដែលគេហាមមនុស្សមិនអោយចូល! មានអ្វីពិសេស?

188ASIA.COM វេបសាយកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា
ហាមថតចម្លងពីគេហៈទំព័រ khmerwonder ទៅចុះផ្សាយបន្ត

នៅកន្លែងកំសាន្តជាច្រើនអ្នកអាចធ្វើដំណើរទៅលេងបានដោយសេរី ដោយពុំមានការហាមប្រាមអ្វីឡើយ អោយតែអ្នកមានពេលហើយមានលុយ តែចំពោះកន្លែងទាំងប៉ុន្មានខាងក្រោមនេះ មិនត្រូវបានគេអនុញ្ញាត្តអោយនណាម្នាក់ចូលទៅនោះទេ សូម្បីតែឈានជើងមួយជំហ៊ានក៏ដោយ។

  • កោះពស់នៅប្រទេសប្រេស៊ីល

មានទីតាំងស្ថិតនៅច្រាំងឆ្នេរនៃជាយក្រុង São Paulo  កោះនេះមានឈ្មោះថា «Ilha da Queimada Grande» ឬក៏គេហៅថាជា « Snake Island » ហើយវាគឺជាកន្លែងតែមួយគត់ដែលមានប្រភេទសត្វពស់ដ៏មានពិសមួយដែលគេហៅថា Golden Lancehead ដែលជាប្រភេទសត្វពស់មួយដែលមានពិសបំផុតក្នុងចំណោមពូជសត្វចំនួន 4000 ប្រភេទនៅលើភពផែនដី។ ពិសរបស់វាអាចធ្វើអោយសាច់របស់យើងរលះរលួយគ្មានសល់។ ដោយសារតែមូលហេតុនេះហើយទើបរាជរដ្ឋាភិបាលនៃប្រទេសបានហាមឃាត់មិនអោយមានមនុស្សទៅលេងដើម្បីការពារកុំអោយមានគ្រោះថ្នាក់កើតឡើង។


  • បន្ទាយ នៅរដ្ឋ Kentucky សហរដ្ឋអាមេរិក

វាជាកន្លែងសម្រាប់ផ្ទុកទ្រព្យសម្បត្ដិជាតិ ហើយរូមទាំងមានមាសនៅក្នុងនោះ ដោយមានអ្នកយាមប្រមាណជា 30000 នាក់ដែលវាក៏មានឧទ្ធម្ភាគចក្រសម្រាប់ប្រយុទ្ធជាមួយសត្រូវផងដែរ។


  • បណ្ណាល័យសម្ងាត់មួយនៅប្រទេស Vatican City 

វាជាផ្នែកមួយនៃបណ្ណាល័យធំបំផុតនិងសម្ងាត់បំផុត ដែលវាមានតម្លៃមិនអាចកាត់ថ្លៃបានឡើយ ដែលវាបានផ្ទុកនូវសៀវភៅ ហើយនិងភុស្តតាងជាច្រើន ដែលពាក់ព័ន្ធនឹងមនុស្សក្រៅភព។


  • តំបន់ 51 នៅរដ្ឋ Nevada សហរដ្ឋអាមេរិក

វាគឺជាកន្លែងមួយដែលគេការពារ ហើយវាសម្ងាត់បំផុតនៅលើភពផែនដីដែលត្រូវបានគេជឿថាអាចជាកន្លែងសម្រាប់ផលិតយន្តហោះហើយនិងសព្វាវុធ ទំនើបៗ ចំណែកឯអ្នកខ្លះទៀតជឿថាអាចជាកន្លែងលាក់នូវបច្ចេកវិទ្យាថ្មីមួយដែលគេបានស្រាវជ្រាវរកឃើញ។


  • កន្លែងសម្ងាត់នៅប្រទេសអូស្ត្រាលី

នេះគឺជាកន្លែងមួយនៅក្នុងប្រទេស​ ដែលយន្តហោះប្រភេទណាក៏ដោយ មិនត្រូវបានអនុញ្ញាត្តអោយធ្វើដំណើរឆ្លងកាត់ឡើយ ទោះបីជាប្រភេទយន្តហោះបញ្ចាតូចៗក៏មិនអាចដែរ។

  • តំបន់មួយនៅទីក្រុង Mezhgorye ប្រទេសរុស្ស៊ី

វាជាកន្លែងដែលគេបានបិទជិត ហើយវាក៏ជាកន្លែងដែលសម្រាប់បាញ់គ្រាប់ផ្លោងពីចម្ងាយ ហើយវាអាចការពារគ្រប់មីស៊ីលពីសត្រូវបានផងដែរ៕

Loading...

Comments

Loading...
សូមចុច Like Page ដើម្បីទទួលបានព័ត៌មានថ្មីៗ