រួមភេទពេលមានផ្ទៃពោះ គួរប្រើក្បាច់ណាល្អ? នេះជាអាថ៌កំបាំងដែលគ្រប់គ្នាពុំបានដឹង

188ASIA.COM វេបសាយកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា
ហាមថតចម្លងពីគេហៈទំព័រ khmerwonder ទៅចុះផ្សាយបន្ត

ប្រសិនមានផ្ទៃពោះប្រក្រតី អាចរួមភេទបានគ្រប់ពេលវេលា។ ប៉ុន្តែ ពេលមានគភ៌ សភាពរាង កាយមានការប្រែប្រួលរួមទាំងអារម្មណ៍ផងដែរ។ ចំណែកទំហំផ្ទៃពោះកាន់តែធំ ការរួមភេទក្នុងអំឡុងពេលនេះក៏គួរមានតិចនិក ទើបធានាបាននូវសុវត្ថិភាពចំពោះភាគីស្ត្រី…។

*អំឡុងត្រីមាសទី១៖
នៅពេលទើបមានផ្ទៃពោះក្នុងរយៈកាលដំបូង ស្ត្រីដែលមានអាការចាញ់កូន រាងកាយមាន សភាពល្ហិតល្ហៃ គ្មានកម្លាំង។ ដូច្នេះ ពុំចាំបាច់ប្រើពេលយូរឡើយ គ្រាន់តែធ្វើឲ្យរួចរាល់ដើម្បីបញ្ចប់ កិច្ច ជាការស្រេច ព្រោះភាគីស្ត្រីគ្មានកម្លាំងច្រើនសម្រាប់ទប់ទល់ទេ ព្រមទាំងអាចក្អួតចង្អោរផងដែរ ពេលធុំក្លិនមិនស្រួល។ ប៉ុន្តែ សម្រាប់ស្ត្រីដែលពុំមានអាការចាញ់កូនទេនោះ អាចរួមភេទបានជា ធម្មតាព្រោះអំឡុងពេលនេះ រាងកាយស្ត្រីនៅពុំទាន់ប្រែប្រួលអ្វីច្រើននៅឡើយ ឯទម្ង់នក៏មិនទាន់ ឡើងច្រើន ទើបភាគីបុរសអាចប្រើក្បាច់អ្វីក៏បាន តែក៏មិនត្រូវឲ្យខ្លាំងពេកឡើយ។ គួរធ្វើថ្នមៗ ចៀស វាងសង្កត់ធ្ងន់លើពោះផ្នែកក្រោម។

*អំឡុងត្រីមាសទី២៖
អាការចាញ់កូន ល្ហិតល្ហៃ ពុំសូវមានកម្លាំងពីមុនមកនឹងចាប់ផ្ដើមប្រសើរឡើងវិញ ឯតម្រូវការ ផ្លូវភេទក៏ចាប់ផ្ដើមល្អប្រសើរជារឿយៗថែមទាំងអ័រម៉ូនភេទក៏កើនខ្ពស់ជាងប្រក្រតីដែរ។ រីឯបរិវេណ ត្រគាកមានឈាមមកចិញ្ចឹមប្រើនឡើង អវយវៈភេទឡើងហើម មានទឹករំអិលច្រើន ឆាប់មានអារម្មណ៍ និង ងាយដល់ចំណុចកំពូលជាងសព្វមួយដង។ អំឡុងពេលនេះ រូបរាងកាយក៏ ពុំមានបញ្ហាអ្វីឡើយ ប៉ុន្តែនៅពេលផ្ទៃពោះមានអាយុប្រមាណ ៥ ខែឡើងទៅ ស្ត្រីនឹងចាប់ផ្ដើមអៀន ខ្មាសរូបរាងខ្លួនឯង ហើយការប្រើក្បាច់ប្រក្រតីក៏នឹងពុំប្រសើរឡើយ។ ដូច្នេះ គួរប្រើក្បាច់ដែលមិន យកទារកមកនៅត្រង់កណ្ដាលរវាងអ្នកទាំងពីរ។ យកល្អ គួរប្រើក្បាច់ផ្អៀងឬក្បាច់វាយលុកពីក្រោយ ក៏ល្អម្យ៉ាងដែរ។

*អំឡុងត្រីមាសទី៣៖
ខណៈពេលនេះ ទំហំគភ៌កាន់តែធំខ្លាំងឡើងៗ រាងកាយក៏ធ្ងន់ នឿយហត់ក៏ឆាប់កើតមាន ព្រោះស្បូនកាន់តែធំអាចរងការត្បៀតនាំឲ្យសួតកាន់តែរួមតូចថែមទាំងមានអាការស្បូនច្របាច់ខ្លួន ញឹកញាប់ដែលនាំឲ្យភាគីស្ត្រីខ្លាចនិងកើតក្ដីបារម្ភចំពោះការសម្រាល ទើបតម្រូវការផ្លូវភេទកាន់តែ ថយចុះ។ ហេតុដូច្នេះ ស្ត្រីពុំគួរបញ្ចេញកម្លាំងឡើយ គួរតែគេងផ្អៀង ឯភាគីបុរសស៊កបញ្ចូលពីក្រោយ ដែលនេះជាក្បាច់ដ៏សមស្របបំផុតសម្រាប់ការរួមភេទពេលមាន ផ្ទៃពោះ៕

Loading...

Comments

Loading...
សូមចុច Like Page ដើម្បីទទួលបានព័ត៌មានថ្មីៗ