ជួយស៊ែរអោយកសិករខ្មែរបានឃើញផង របៀបដាំចេកបញ្ច្រាសគល់ ផ្លែអស់ទាស់ចង់បាក់ដើម

188ASIA.COM វេបសាយកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា
ហាមថតចម្លងពីគេហៈទំព័រ khmerwonder ទៅចុះផ្សាយបន្ត

មនុស្សជាច្រើន តែងធ្លាប់បានឮចាស់បុរាណតំណាលប្រាប់ អំពីការដាំដើមចេកឲ្យបានផ្លែ ច្រើនដោយដាំបញ្ច្រាសគល់ឡើងលើ ផ្នែកខាងដើមដោតចូលទៅក្នុងដី ហើយក៏ធ្វើឲ្យមនុស្សជា ច្រើនមានចម្ងល់ដក់ជាប់ក្នុងចិត្តថា ហេតុអ្វីបានជាអ៊ីចឹងទៅកើត? តើវាអាចចេញផ្លែច្រើនអ៊ីចឹងមែន ឬទេ? ពេលនេះ យើងមកមើលពីហេតុផលទាំងអស់គ្នាទៅមើលថា តើអ្វីដែលចាស់បុរាណបាន និយាយនោះ វាបានផលពិតឬយ៉ាងណា?

ហេតុផលនៃការដាំចេកឲ្យដើមចុះក្រោម យកគល់ឡើងលើគឺ តាមគោលការណ៍ គ្រប់ជីវិត សត្វលោករួមទាំងរុក្ខជាតិផងរមែងរើបម្រះខ្លួនឲ្យរួចរស់ជីវិត។ រីឯដើមចេកវិញក៏ដូច្នេះដែរ។ វាត្រូវ ព្យាយាមរើបម្រះដើម្បីឲ្យរួចរស់ជីវិត ព្រមទាំងពាក់ព័ន្ធទៅដល់ផ្លែរបស់វាផងដែរ។ ការដាំចេករបៀប ត្រឡប់ដើមចុះក្រោមគល់ឡើងលើនេះ ក្នុងរយៈពេល ១៥ ថ្ងៃវានឹងរីកលូតលាស់ឡើងមកពី ៣ ទៅ ៤ ដើមព្រមៗគ្នាតែម្ដង។

លុះពេលដុះឡើងមកហើយ វានឹងរកវិធីយករួចខ្លួនដោយចេញពន្លកចេញ ជាកូន ២-៣ ដើម។ ពេលនោះសឹមដាក់ជីរួចស្រោចទឹកតាមធម្មតា។ ការដាំរបៀបនេះ នឹងបានដើម ចេក ៣-៤ ដើមដែលក្នុងមួយដើមៗមានចេញផ្លែ ៣-៤ ស្ទងហើយក្នុងមួយស្ទងៗអាចមានផ្លែច្រើន បំផុតរហូតដល់ ១០ ស្និត។

វិធីនេះអាចអនុវត្តបានគ្រប់ប្រភេទចេកតែម្ដង ហើយវាចេញស្ទងបានលឿនជាងការដាំធម្មតា ព្រមទាំងមានផ្លែធំថ្លោសទៀតផង។ ពាក្យដែលចាស់ៗធ្លាប់បាននិយាយទុកមកនោះ ពុំមែនជារឿង កុហកឡើយ។ នេះគឺជាការពិត៕

Loading...

Comments

Loading...
សូមចុច Like Page ដើម្បីទទួលបានព័ត៌មានថ្មីៗ