នឹកឃើញវាយហែកគុកដាក់សង្សាក្នុងវ៉ាលីចេញមកក្រៅ លើកនេះស៊យធំ ជាប់ឃុំទាំងពីរនាក់

188ASIA.COM វេបសាយកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា
ហាមថតចម្លងពីគេហៈទំព័រ khmerwonder ទៅចុះផ្សាយបន្ត

នេះជារឿងដ៏គួរអោយហួសចិត្ត និងសរសើរផងដែរ ចំពោះនារីម្នាក់នៅឯអាមេរិកខាងត្បូងដែលមានគំនិតឆ្លាតវៃនាំប្រុសស្នេហ៏ចេញពីគុកដោយអោយចូលក្នុងវ៉ាលី តែចុងក្រោយត្រូវគេប្រទះឃើញដដែល។

នារីវ័យ 25 ឆ្នាំដែលគេស្គាល់ថា « Antonieta Robles Saouda » ត្រូវបានចាប់ខ្លួនបន្ទាប់ពីបានព្យា​យាមនាំយកសង្សាររបស់ខ្លួនមានឈ្មោះ Ibrain Jose Vargas Garcia ចេញពីពន្ធធនាគា Jose Antonio Anzoategui  នៅប្រទេស Venezuela ។

ជនល្មើសទាំងពីរនាក់

តាមប្រភពព័ត៌មានបានអោយដឹងថា ស្ត្រីជាប់ចោទបានទៅសួរសុខទុក្ខមិត្តប្រុសរបស់ខ្លួន ជាមួយនឹងកុមារអាយុ 6​ ឆ្នាំម្នាក់ ដែលគេជឿថាអាចជាកូនស្រីរបស់នាង កាលពីខែធ្នូកន្លងទៅនេះ។

នៅពេលដែលនាងដើរមកវិញត្រូវបានសន្តិសុខធ្វើការបញ្ឈប់សួរនាំព្រោះមានឃើញមានដើរអូសវ៉ាលីគួរអោយសង្ស័យហើយបន្ទាប់ពីឆែកឆេរស្រាប់តែឃើញមនុស្សនៅក្នុងតែម្តង។

យ៉ាងណាក៏ដោយ លើកនេះពិតជាស៊យធំហើយ ដែលចុងបញ្ចប់ប្តីក៏ត្រូវបានគេបញ្ជូនទៅកាន់កន្លែងឃុំឃាំងវិញក្នុងរយៈពេល 9 ឆ្នាំ 8 ខែខណៈដែលនារីជាជនល្មើសត្រូវបានគេឃុំឃាំងដែរ តែមិនបានដឹងថាយូរប៉ុនណានោះទេ៕

Loading...

Comments

Loading...
សូមចុច Like Page ដើម្បីទទួលបានព័ត៌មានថ្មីៗ