បុរសក្លាហានហ៊ានប្រថុយជីវិតកែច្នៃគ្រាប់មិនទាន់ផ្ទុះនៅទីបំផុតដាច់ដៃម្នាក់របួសធ្ងន់

ហាងឆេងភ្នាល់ខ្ពស់ជាងគេមានតែនៅ 188ASIA.com
ហាមថតចម្លងពីគេហៈទំព័រ khmerwonder ទៅចុះផ្សាយបន្ត

នេះជាហេតុការណ៏ដ៏កម្របំផុតដែលអ្នកភូមិពីរនាក់ហ៊ានប្រថុយជីវិតយកគ្រាប់យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​កែច្នៃ​ជា​គ្រាប់បែកសម្រាប់គប់សម្លាប់ត្រី ហើយចៃដន្យត្រូវផ្ទះបណ្តាលអោយម្នាក់រងរបួសធ្ងន់។

ករណ៏នេះបានកើងឡើងកាលពីរសៀលថ្ងៃទី18 ខែមករា ឆ្នាំ 2017 កន្លងទៅថ្មីៗនេះនៅចំណុចស្ទឹង​ស្រែង ខាងកើត​ភូមិ​អា​តោ ឃុំ​ចុងកាល់ ស្រុក​ចុងកាល់ ខេត្ត​ឧ​ត្ត​រ​មានជ័យ។

តាមប្រភពព័ត៌មានបានបញ្ជាក់ថា ជនរងគ្រោះទាំងពីរនាក់នេះមានឈ្មោះ ឈួន ផល់ មានអាយុ 55 ឆ្នាំ ដែលគេស្គាល់ថាជាអតីតយុទ្ធជនបានរងរបួសដាច់ដៃខាងស្តាំយ៉ាងរន្ធត់ ហើយនិងម្នាក់ទៀតជាបុរសវ័យ 22 ឆ្នាំបានរងរបួសស្រាលនោះទេ។

ទោះជាយ៉ាងណាជនរងគ្រោះត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីជួយសង្គ្រោះហើយគេមិនទាន់បានដឹងនៅឡើយថាតើជនរងគ្រោះបានអាវុធមិនទាន់ផ្ទុះនោះពីណានោះទេ៕

Loading...