ផ្លូវថ្នល់ដ៏គួរអោយខ្លាចនៅជុំវិញពិភពលោកដែលស្ទើរតែគ្មាននណាម្នាក់ចង់ធ្វើដំណើរឆ្លងកាត់

188ASIA.COM វេបសាយកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា
ហាមថតចម្លងពីគេហៈទំព័រ khmerwonder ទៅចុះផ្សាយបន្ត

បើសិនជាអ្នកបានដឹងថាផ្លូវថ្នល់ណាមួយមានភក់ច្រើននោះ តែអ្នកចង់ទៅទេ? ចម្លើយនោះគឺ 90% ហើយដែលមិនចង់ទៅ។ នេះមិនមែនគ្រោះថ្នាក់ផង តែផ្លូវទាំង 10 កន្លែងនៅជុំវិញពិភពលោកនេះ មានកន្លែងខ្លះវាអាចធ្វើអោយអ្នកស្លាប់បាន៖

១. ផាសាច ឌឺ ហ្កូអ៊ីស (ប្រទេសបារាំង)

ផ្លូវនេះមានលាតសន្ធឹងប្រមាណជាង ៤.៣ គីឡូម៉ែត្រ តាមបណ្តោយមាត់ដែនសមុទ្រ អាត្លង់ទិច។ វាផ្លូវដែលត្រូវទឹកសមុទ្រឡើងលិចជាប្រចាំរៀងរាល់ថ្ងៃ ទៅតាមស្ថានភាពទឹកនាចទឹកជោរ​ របស់សមុទ្រអាត្លង់ទិច ដូចនេះពេលខ្លះអ្នកត្រូវបើកកាត់ផ្លូវនេះ ដោយមានទឹកសមុទ្រព័ទ្ធជុំវិញ។

២.​ ផ្លូវ ផាថ្យូប៉ៅឡូ ផាឌីកាគី (ប្រទេស ក្រិច)​

ក្នុងចំងាយផ្លូវប្រវែង ជាង ២៣.៥ គីឡូម៉ែត្រ អ្នកនឹងត្រូវឆ្លងកាត់ផ្លូវកោងក្នុងចំងាយ ៥០០ ម៉ែត្រម្តង។ បើស្តាប់មើលទៅដូចជាមិនពិបាកទេ តែផ្លូវដែលអ្នកបើកគឺត្រូវកាត់ភ្នំ ហើយមានរណ្តៅតូចធំតាមផ្លូវ និងមិនមានបង្កាន់ដៃក្បែរផ្លូវកោងឡើយ ដូចនេះបើបើកខុសផ្លូវបន្តិច ប្រាកដជាត្រូវធ្លាក់ពីចង្កេះភ្នំមិនខាន។

៣. ផ្លូវ លូហ្ស អាល់​ ហ័រហ្កាដា (ប្រទេស អេហ្ស៊ីប)

វាជាដងផ្លូវដែលភ្ជាប់គ្នារវាង ទីក្រុងបុរាណ លូហ្ស និង សមុទ្រក្រហម ហើយជាផ្លូវដែលអ្នកគួរតែជៀសអោយឆ្ងាយ ព្រោះក្រៅពីជាផ្លូវកាត់វាលរហោស្ថានហើយ វាតំបន់ប្រចាំការរបស់ពួកភាវរករទៀតផង។

៤. ផ្លូវ តារ៉ូកូ ចច (តៃវ៉ាន់)

វាជាផ្លូវដែលគួរអោយព្រឺព្រួច ក្នុងការធ្វើដំណើរជាងគេក្នុង ប្រទេសតៃវ៉ាន់ ព្រោះថាវាជាផ្លូវដែលសង់កាត់តាមចង្កេះភ្នំ ហើយវាមានលក្ខណៈតូចចង្អៀតជៀសគ្នាមិនរួចឡើយ។ ជារៀងរាល់ឆ្នាំ មានអ្នកដំណើរជាច្រើនដែលបានស្លាប់ដោយសារតែបើកមិនចំផ្លូវល្អ និង ងងឹត។

៥. ផ្លូវ ជំរេលមរណៈ​(ប្រទេស ញូហ្សេឡែន)

បើអ្នកទិញប័ណ្ណធានារ៉ាប់រងជីវិត ហើយធ្លាក់ស្លាប់នៅទីនេះ នោះក្រុមហ៊ុនធានារ៉ាប់រងនឹងមិនសងការខូចខាតឡើយ ព្រោះទីនេះត្រូវបានមនុស្សគ្រប់គ្នាស្គាល់ថាជា ផ្លូវមរណៈ រួចហើយ ដូចនេះគួរតែកុំធ្វើដំណើរកាត់ទីនេះអី។ វាជាផ្លូវកាត់តាមចង្កេះភ្នំ ចង្អៀត ហើយរអិលទៀតផង ហើយជាញឹកញាប់គឺមានការរញ្ជួយ បាក់ផ្លូវតែម្តង។

៦. ផ្លូវ ហាលសេម៉ា (ប្រទេសហ្វីលីពីន)

ស្ថិតក្នុងរយៈកំពស់ ២០០ម៉ែត្រ ខ្ពស់ផុតពីនីវរទឹកសមុទ្រ ផ្លូវនេះគឺមានសុវត្តិភាពតែនៅក្នុងកំឡុងរដូវក្តៅ ពីខែមីនា ដល់ មេសា ប៉ុណ្ណោះ ព្រោះថានារដូវភ្លៀងគឺមិនអាចមាននរណាហ៊ានបើកបរកាត់ផ្លូវនៅឡើយ ដោយសារតែស្ថានភាពផ្លូវនិងទីតាំងភូមិសាស្ត្រនៅទីនេះគ្រោះថ្នាក់ខ្លាំង ហើយក្រៅពីបាក់ស្រុតដី នៅមានដុំថ្មហូរធ្លាក់មកលើផ្លូវនិងរថយន្តអ្នកទៀតផង។

៧. ផ្លូវភ្នំ ធៀនម៉ាន់ (ប្រទេសចិន)

តាមរូបភាពនៃខ្សែរផ្លូវនេះ បើគ្រាន់តែមើលពីលើទៅក៏អ្នកមិនហ៊ាន បើកបរកាត់ទៅហើយ ព្រោះថាមានផ្លូវកែងបត់ស្ទើររាប់មិនអស់ ហើយក្រៅពីចង្អៀតនោះ អ្នកត្រូវបើកវិលជុំកាត់់តាមជ្រលងចង្កេះភ្នំទៀត     ផង។

៨. ផ្លូវ អាយរី (ប្រទេសអូស្រ្តាលី)

បើតាមមើលពីគុណភាពនៃខ្សែរផ្លូវនេះ មិនគួរថាវាជាផ្លូវដែលគ្រោះថ្នាក់នោះទេ។ តែតាមពិតផ្លូវនេះ គឺជាផ្លូវឆ្លងកាត់តំបន់ដែលដាច់ស្រយាលជាងគេបំផុតក្នុងប្រទេសនេះ ដែលមានចម្ងាយប្រមាណជាង ១៦៧៥ គីឡូម៉ែត្រឯណោះ ដូចនេះបើមានរឿងអ្វីកើតឡើងអ្នកមិនអាចមាននរណាមកជួយឡើយ។

៩. ផ្លូវ ការ៉ាកូរ៉ាម (ព្រំដែនប្រទេសចិន ទៅកាន់ប្រទេស ប៉ាគីស្ថាន)

ផ្លូវនេះជា ខ្សែរផ្លូវដែលពិបាកធ្វើដំណើរបំផុត​ ដោយមានរួមទាំងការចុះអាប់នាពេលយប់ ហើយអាចភ្ញាក់បត់មិនទាន់ពេលមានរថយន្តបើកបញ្ច្រាសទិសគ្នាទៀតផង។ ម្យ៉ាងគឺក្រុមភេវរកម្ម អាចចេញមកគ្រប់ពេល បើកការវាយប្រហារបាន។

១០.​ ផ្លូវ ស្សូជី ឡា ​(ឥណ្ឌា)

បើអ្នកបានឃើញទិដ្ឋភាពធ្វើដំណើរលើផ្លូវនេះ អ្នកប្រាកដជាមានភ្ញាក់ផ្អើលនៅពេលដែលបានឃើញផ្លូវចង្អៀតលើចង្កេះភ្នំ ហើយមានទាំងឡានធំៗ ហើយមានទាំងហ្វូងសត្វគោ ជៀមជាច្រើន។ នេះមិនរាប់ដល់រដូវភ្លៀង ដែលផ្លូវនេះត្រូវមានភក់កប់កង់ឡានទៀតផង។

តើមានផ្លូវបែបនេះក្នុងតំបន់ណាមួយនៃប្រទេសរបស់អ្នកដែរទេ?

Loading...

Comments

Loading...
សូមចុច Like Page ដើម្បីទទួលបានព័ត៌មានថ្មីៗ