រណ្តៅស្រុតទាំង 10 នៅជុំវិញពិភពលោកដែលគួរអោយខ្លាច ហើយខ្លះបានបង្កប់នូវអាថ៌កំបាំង

188ASIA.COM វេបសាយកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា
ហាមថតចម្លងពីគេហៈទំព័រ khmerwonder ទៅចុះផ្សាយបន្ត

រណ្តៅជ្រៅធម្មជាតិអាចកើតមានឡើងបានគ្រប់ពេលវេលា និង ទីកន្លែង ហើយបើគិតអំពីរណ្តៅដែលកើតមានដោយធម្មជាតិវិញនោះ វាគឺជារឿងដ៏អច្ឆរិយៈ ដែលគួរអោយយល់ដឹង។ មានរណ្តៅខ្លះក៏តូចហើយមិនជាគ្រោះថ្នាក់អ្វីធ្ងន់ធ្ងរឡើយ តែមានរណ្តៅភាគច្រើនគឺមានទំហំធំ ហើយអាចនឹងមានប្រវែងមាត់        រណ្តៅធំល្មមនឹងលេប ឡាន បាន រឺក៏សូម្បីតែផ្ទះទាំងមូលក៏អាចដែរ។ ខាងក្រោមនេះជា រណ្តៅទាំង ១០ ដែលធ្លាប់មានឈ្មោះល្បី ថាជារណ្តៅអច្ឆរិយៈ និងគួរអោយភ័យខ្លាច៖

១. ទីក្រុង ហ្ក្វរតេម៉ាឡា (តំបន់អាមេរិចកណ្តាល)

ក្នុងខែកុម្ភះ ឆ្នាំ២០០៧ ប្រជាជននៅក្នុងទីក្រុង ហ្ក្វរតេម៉ាឡា បានចាប់អារម្មណ៏ថាមានការរញ្ជួយជារន្ថើន ជាប់ប្រមាណរាប់សប្តាហ៍ ប៉ុន្តែពួកគេមិនអាចកំណត់មុខសញ្ញាបានថាជាសម្លេងអ្វី ហើយរញ្ជួយចេញមកពីណា។ រហូតដល់ទាល់តែ មានការបាក់ដី ក្លាយជារណ្តៅមួយដែលមានរាងជារង្វង់ដូចគេវាស់បាក់ស្រុតនៅនឹងមុខរបស់ពូកគេ កណ្តាលទីក្រុងតែម្តង។ ក្រោយពីមានការបាក់ស្រុត​រណ្តៅមួយនេះ មានការ    រាយការណ៍ថា​មានជនរងគ្រោះស្លាប់ ចំនួន ២នាក់ ហើយមានប្រជាជនរាប់ពាន់នាក់នៅតំបន់ត្រូវបានគេជម្លៀសចេញពីទីក្រុង ព្រោះដោយសារមានក្តីបារម្ភថា រណ្តៅមួយនេះ អាចបន្តបាក់ស្រុត។ ក្រោយមក មានការស៊ើបអង្កេតពីហេតុការណ៏នេះ ទើបបានដឹងថា វាជាហេតុបណ្តាលមកពី ក្រុមធ្វើប្រព័ន្ធលូក្រោមដីដែលបានខូងដី ខុសបច្ចេកទេសទើបបានជាមានការបាក់ស្រុតបែបនេះ។

២. រណ្តៅខៀវ

មានរណ្តៅមួយកន្លែងដែលមានឈ្មោះថា រណ្តៅខៀវ ស្ថិតក្នុងដែលសមុទ្រទឹកប្រៃនៃ រដ្ឋបាហាម៉ា ភាគខាងជើងប្រទេស គុយបា ហើយវាជារណ្តៅដែលជ្រៅនិងធំជាងគេបង្អស់ក្នុងចំណោមរណ្តៅសមុទ្រទាំងអស់លើលោក។ វាជារណ្តៅដែលមានផ្ទៃទឹកពណ៌ខៀវចាស់ ហើយកកើតឡើងពីក្រោមខ្សែរទឹកសមុទ្រតែម្តង វាមានជម្រៅប្រមាណ ជាង ២០២​ម៉ែត្រ។​ អ្នកមុជទឹកដែលធ្លាប់បានចុះទៅសិក្សាស្រាវជ្រាវបានបង្ហាញថា ក្នុងរយៈជម្រៅប្រមាណជាង ៣០ម៉ែត្រ រណ្តៅនេះនៅតែថ្លា ហើយមិនងងឹតឡើយ។ ម្យ៉ាងដោយសារវា ស្ថិតនៅច្រាំងឆ្ងាយពីរលកសមុទ្រ ដូចនេះមិនមានការបោកផ្ទប់ដោយរលកសមុទ្រឡើយ។

៣.​ រណ្តៅបីសាច

image: realearthmodels.com

ស្ថិតក្នុងទីតាំងរដ្ឋ តិចសាស់ រណ្តៅបីសាចជាទំហំមាត់រណ្តៅប្រមាណ ជិត ១៨ម៉ែត្រ ហើយមានជម្រៅប្រមាណជាង ១២១​ម៉ែត្រត្រឹមបាតរណ្តៅ។ វាត្រូវបានគេស្គាល់ថាជា ទីកន្លែងសំរាប់បូជា របស់ជនជាតិដើមដែលមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ។ មានសំភារៈប្រើប្រាស់ និងបូជាមួយចំនួនត្រូវបានគេរកឃើញនៅក្រោមរណ្តៅនេះផងដែរ។ ជាពិសេសគឺមានសត្វប្រជៀវរាប់សែនក្បាលរស់នៅក្នុងរណ្តៅនេះ ដូចនេះអ្នកទស្សនាត្រូវតែទៅតាមកំសាន្តដោយមានច្បាប់អនុញ្ញាតិ។

៤. ​រណ្តៅកាត់ផ្លូវ

ក្នុងទីក្រុងរបស់ប្រទេស កាណាដា មានហេតុការណ៍បាក់ស្រុតដីក្លាយជារណ្តៅធំមួយដែលបានស្រូបយក ឡាន និង ឡានក្រុងជាច្រើនដែលបានចតនៅទីនោះ នៅក្នុងខែមិថុនា ឆ្នាំ២០១៦ ថ្មីៗនេះ។ ជាសំណាងដែរ ព្រោះមិនមានអ្នកណាម្នាក់ស្លាប់ដោយសារហេតុការណ៍នេះឡើយ តែប្រជាជនក្នុងតំបន់នេះ បានរត់ជម្លៀសចេញពីទីនេះ ព្រោះខ្លាចមានការរីករាលដាលធំជាងនេះ។ តាមការស្រាវជ្រាវគឺដោយសារមានការបែកធ្លាយប្រព័ន្ធបង្ហូរទឹក ហើយធ្វើអោយមានការហូរច្រោះបាក់ស្រុតដីបែបនេះ។

៥. រណ្តៅ យ៉ាម៉ាល់

រណ្តៅនេះមានទីតាំងស្ថិតនៅក្នុងប្រទេស ស៊ីបេរី ហើយទីនេះត្រូវបានអ្នកស្រុកហៅថា “ទីចុងបំផុតនៃដែនដី”។ វាជារណ្តៅដែលសល់ពី ភ្នំភ្លើងផ្ទុះ ហើយវានៅមានបឹងទឹកកកនៅពីក្នុងវាទៀតផង ដែលមានជម្រៅប្រមាណ ៧០ម៉ែត្រឯណោះ។ ដោយសារតែស្ថានភាពទឹកកកនៃបឹងក្នុងរណ្តៅនេះបន្តរលាយ ដូចនេះវាមានលេចចេញឧស្ម័នមកក្រៅ ហើយបង្កអោយមានការបាក់ស្រុតកាន់តែជ្រៅទៅ។

៦. រណ្តៅ ទ្វារនរក

វាជារណ្តៅឧស្ម័នមួយកន្លែង ត្រូវបានផ្ទុះឡើង ហើយបង្កជារណ្តៅភ្លើងជាប់រហូតមកតាំងពីឆ្នាំ ១៩៧១ មកម្លេះ។ មានទីតាំងស្ថិតនៅ រដ្ឋ ដឺរវីសស៊ី ប្រទេស ធឺកម៉ាន់នីសស្ថាន កណ្តាលវាលខ្សាច់ ការ៉ាគុម        រណ្តៅនេះអាចនឹងមិនឈប់ឆេះឡើយ ព្រោះថាវាជារន្ធចំហសំរាប់ឧស្ម័នធម្មជាតិភាយចេញមកក្រៅ ដូចនេះទើបបានជាអ្នកទេសចរណ៏ដែលបានទៅទស្សនានៅទីនេះបានហៅរណ្តៅនេះថា ចាទ្វារនរក។

៧. រណ្តៅ ទ្វារឋានសួគ៌

ស្ថិតក្នុងដែនដី ហ្វានជី ប្រទេសចិន រណ្តៅនេះត្រូវបានអ្នកស្រុកហៅថា រណ្តៅ ទ្វារឋានសួគ៌ ហើយវាមានរង្វាស់ផ្ទៃមាត់រណ្តៅប្រមាណ ៥២៧ម៉ែត្រ និងជម្រៅ ៦៦២ម៉ែត្រឯណោះ។

៨. រណ្តៅ ត្បូង

នៅជាប់នឹងក្រវាត់ក្រុងណៃ រដ្ឋម៉ៀរនី ប្រទេសស៊ីបេរី មានរណ្តៅមួយកន្លែង ជម្រៅប្រមាណ ជាង ៥២៤ ម៉ែត្រឯណោះ។ វាជារណ្តៅ​ដែលកើតដោយសារមនុស្ស ហើយការជីកនេះបានចាប់ផ្តើមក្នុងកំឡុងឆ្នាំ ១៩៥៥ ដើម្បីរាវរករ៉ែត្បូង។ យ៉ាងណាមិញ រណ្តៅត្បូងមួយនេះត្រូវបានគេបិទ នៅក្នុងកំឡុងឆ្នាំ២០០១ តែក្រោយមកមានក្រុមស្រាវជ្រាវរ៉ែមួយក្រុម បានចុះមកធ្វើការស្រាវជ្រាវបន្ត។ ដើម្បីចុះទៅដល់បាតរណ្តៅ អ្នកត្រូវធ្វើដំណើរជាងមួយម៉ោង តាមក្រវាត់ផ្លូវជាប់នឹងជញ្ជាំងរណ្តៅចុះទៅ។

៩. រណ្តៅ ប៊ីមម៉ាស

រដ្ឋ អូម៉ាន ក្នុងសហភាពអារ៉ាប់ មានរណ្តៅមួយកន្លែងដែលកើតក្រោយពីប្រព័ន្ធផ្លូវក្រោមដីបានបាក់ស្រុតទៅ ហើយក៏លេចចេញជារណ្តៅមួយនេះ។ ក្នុងរយៈជម្រៅប្រមាណ ២០ម៉ែត្រអ្នកអាចមើលឃើញផ្ទៃទឺកព៌ណខៀវដ៏ស្រស់ស្អាតទៀតផង។

១០.​ រណ្តៅ សារីសារីណាម៉ា

វាមានទីតាំងស្ថិតកណ្តាលព្រៃរបស់ប្រទេស វេណេស្សុអេឡា ដែលមិនមានរណ្តៅណា ដែលមាននៅក្នុងព្រៃបែបនេះឡើយ។ ផ្ទៃមាត់រណ្តៅប្រមាណ ៣៥២ ម៉ែត្រ និង ជម្រៅ ៣១៤​ម៉ែត្រ៕

via: TheRichest

Loading...

Comments

Loading...
សូមចុច Like Page ដើម្បីទទួលបានព័ត៌មានថ្មីៗ