បើរស់នៅលើភពផែនដីហើយ មិនបានដឹងរឿងទាំង 10 យ៉ាងនេះពិតជាអន់ហួស (មានវីដេអូ)

ហាងឆេងភ្នាល់ខ្ពស់ជាងគេមានតែនៅ 188ASIA.com
ហាមថតចម្លងពីគេហៈទំព័រ khmerwonder ទៅចុះផ្សាយបន្ត

កាលពីមុនមនុស្សយើងពុំបានដឹងថាភពផែនដីយើងមានរាងមូលឡើយរហូតដល់មានការស្រាវជ្រាវនឹងការបង្ហាញទើបមនុស្សសម័យថ្មីនេះបានដឹង។

តើអ្នកមានដឹងទេថា ថ្វីត្បិតតែរាល់គ្នាបានដឹងរឿងរ៉ាវខាងលើក៏ដោយ​តែ អ្នកនិងមនុស្សរាល់គ្នាប្រហែលជាមិនបានដឹងពីករណីទាំងដប់យ៉ាងខាងក្រោមនេះឡើយ។

ចង់ដឹងថាមានអ្វីខ្លះសូមតាមដានទាំងអស់គ្នា៖

១. រង្វិលជុំរបស់ផែនដីមានកាថយចុះល្បឿន
តាមការសិក្សាស្រាវជ្រាវរបស់អ្នកវិទ្យាសាស្រ្ត​បានបង្ហាញថា ភពផែនដីបានថយល្បឿនរង្វិលជុំខ្លួនឯង។ វាអាចនឹងថយពីខណៈល្បឿន ១៧មីលីវិនាទី ក្នុងកំឡុងពេលប្រមាណ ១០០ឆ្នាំ។ ការថយចុះនេះ នឹងអាចបណ្តាលអោយយើងរស់នៅក្នុងមួយថ្ងៃយូរជាងមុន​តែអ្នកមិនបាច់បារម្ភក្នុងជីវិតជាតិនេះឡើយ ព្រោះថា វាត្រូវប្រើពេលប្រមាណ ១៤០លានឆ្នាំទៀត ទើបរយៈពេលក្នុងមួយថ្ងៃៗ កើនដល់ ២៥ម៉ោង។

២. ផែនដីមានទំនាញខ្លួនឯងដែរ
ដោយសារតែភពផែនដីយើងនេះបានកកើតឡើងដោយមានធាតុផ្សំពី ប្រាក់ ដែក និងលោហៈជាច្រើនប្រភេទទៀត ដែលអាចបង្កើតបានជា ដុំទំនាញមួយដ៏ខ្លាំងក្នុងស្រទាប់ស្នូលភពផែនដីនេះ។ ហើយទំនាញនេះហើយដែលបាន ទប់ទល់នឹងរលកខ្យល់បក់ពីលំហអាកាសមកកាន់ផែនដី។

៣. %៧០ នៃផ្ទៃផែនដីគឺគ្របដណ្តប់ដោយទឹក
គ្រាដំបូងដែលអ្នកអវកាសបានជិះយាន្តហោះផុតពីផែនដី ពូកគេបានហៅភពផែនដីថា ជាភពពណ៌ខៀវ នេះក៏ព្រោះតែបរិមាណទឹកដែលបានគ្របដណ្តប់លើផ្ទៃផែនដីបានក្លាយជាពណ៌ខៀវ បើមើលពីលំហ   មក ។

៤. ភពផែនដីគឺជាភពតែមួយគត់ដែល មិនប្រើឈ្មោះរបស់ព្រះអាទិទេពណាមួយឡើយ
មានតែភពផែនដីមួយប៉ុណ្ណោះដែលមិនបាតត្រូវគេយកឈ្មោះរបស់ ព្រះអាទិទេពណាមួយមកដាក់អោយ ឡើយ។

៥. ភពផែនដីធ្លាប់ជាភពដែលនៅចំកណ្តាលភពរណបទាំងឡាយ
អ្នកវិទ្យសាស្ត្របានបង្ហាញថា មានតែភពផែនដីក៏ជាភពដែលវិលជុំវិញភពរណបដូចនេះ​ មានន័យថាដល់ចំណុចរង្វិលណាមួយនោះ ផែនដីនឹងស្ថិតក្នុងស្ថានភាពនៅកណ្តាលភពរណបមិនខាន។

៦. ភពផែនដី មិនមែនមូលឥតខ្ចោះនោះទេ
មានមនុស្សជាច្រើនដែលមានជំនឿថា ភពផែនដីមានរាងមូលឥតខ្ចោះ តែការគិតនេះមិនត្រឹមត្រូវឡើយ។ ការពន្យល់គឺបែបនេះ កាលណាភពផែនដីទទួលរងនូវទំនាញនិងសម្ពាធពីភពដទៃទៀតនោះ ផ្នែកម្ខាងទៀតនឹងរីកមានផ្ទៃទឹកនិងកំហាប់ផែនដី ដូចជាឧទាហរណ៏នៃទឹកនាចទឹកជោរ អញ្ចឹងដែរ។

៧. ផែនដីផ្លាស់លឿនឥតឧបមា
នៅពេលអ្នកឈរនៅលើផែនដី មានន័យថាអ្នកកំពុងឈរលើរង្វិលល្បឿនរបស់ផែនដីប្រមាណ ១៦០៩ គីឡូម៉ែត្រក្នុងមួយម៉ោង។ យើងមិនដឹងខ្លួនថាលឿនបែបនេះ ក៏ព្រោះថាវាជារង្វិលនឹង វាប្រៀបដូចជាយើងជិះលើឡានបើកលើផ្លូវត្រង់ រលោង មិនកកិត ដូចនេះវាស្ងប់ តែលឿន។

៨. ផែនដីជាភពដ៏ចំណាស់
ដោយសារមិនមានឯកសារបញ្ជាក់ពីសត្វណាមួយដែលមានជីវិតដំបូងនៅពេលដែលផែនដីកកើតឡើងនោះ អ្នកវិទ្យាសាស្ត្របានយកថ្មដែលចាស់ចាងគេមកសិក្សាហើយលទ្ធផលបង្ហាញថា ៤.៥៤ ពាន់លានឆ្នាំមុន។

៩. ទីកន្លែងដែលក្តៅបំផុត ត្រជាក់បំផុត និង ជ្រលងបំផុត លើផែនដី
ការរញ្ជួយផែនដីកើតឡើងជាញឹកញាប់ គ្រាន់តែភាគច្រើនវាស្រាលហើយមិនបង្កការខូចខាតច្រើន។ ស្ថានភាពនៃភូមិសាស្រ្តពិភពលោកមានភាពខុសគ្នា ប្រៀបដូចជា វាលខ្សាច់ អាឡាហ្កាស៊ៀ នៃប្រទេស លីបយ៉ា ទ្វីបអាព្រិច ដែលជាកន្លែងដែលក្តៅជាងគេបំផុតនៅលើផែនដីនេះ ក្តៅរហូតដល់ ១៣៦ អង្សារឯណោះ ខណៈដែលមហាសមុទ្រ អង់តាក់ទិចជាកន្លេងត្រចាក់ជាងគេក្នុងកំរិតសីតុណ្ហភាពប្រមាណ ទាបជាង -១០០ អង្សារ (ក្រោមសូន្យ)។

១០. ផែនដីអាចមានព្រះច័ន្ទពីរក្នុងពេលតែមួយ
តាមការសិក្សាអ្នកវិទ្យសាស្រ្តជឿថា កាលគ្រាមុនផែនដីមានព្រះច័ន្ទ ពីរតែភពទីពីរមានទំហំតូចជាងព្រះច័ន្ទទីមួយ ដោយប្រហែលមានការបុកទង្គិចគ្នាទើបបានជា មានព្រះច័ន្ទមួយបាត់បង់ ហើយព្រះច័ន្ទសព្វថ្ងៃមានការខូចខាតខ្លះបែបនេះ។

១១.​ បរិស្ថានរបស់ផែនដី នឹងបំផ្លាញផែនដីខ្លួនឯង
តាមរយៈការប៉ាន់ស្មាន នៃការបំពុលបរិស្ថានរបស់ផេនដីជាប្រចាំថ្ងៃ បានបង្ហាញថា ប្រហែលត្រឹមឆ្នាំ ២០៦៦ ផែនដីនឹងជួបគ្រោះធំមិនខាន​ដោយសារតែ ការបំពុលមិនចប់របស់សភាវៈនៅលើផែនដីផ្ទាល់តេម្តង។

via: Facts Verse

Loading...