មិនបានងូតទឹកមិនត្រឹមតែធ្វើអោយមានក្លិនខ្លួនទេ តែមានរឿងសំខាន់ដែលអ្នកមិនចាប់អារម្មណ៏

188ASIA.COM វេបសាយកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា
ហាមថតចម្លងពីគេហៈទំព័រ khmerwonder ទៅចុះផ្សាយបន្ត

នៅពេលដែលយើងគ្រប់គ្នាមិនបានងូតទឹកត្រឹមយៈពេលតែពីរថ្ងៃនោះប្រាកដណាស់ វានឹងធ្វើអោយមានក្លិនខ្លួនមិនល្អ តែមានរឿងច្រើនទៀតដែលអ្នកត្រូវដឹង។

ការដែលខកខានមិនបានងូតទឹកមួយរយៈអាចបង្ករអោយបាក់តេរីជាច្រើនមកទុំលើស្បែកហើយបានបង្ករទុក្ខទោសដល់យើងទៀតផង។

គ្រប់គ្នាប្រហែលជាដឹងហើយថាបាក់តេរីវាអាចរស់នៅក្នុងខ្យល់បាន ដួចនេះហើយទើបវាអាចមកទុំនឹងយើងបានងាយស្រួលទោះបីជាមិនបានប៉ះពាល់អ្វីដែលមិនល្អក៏ដោយ។

image: http://quirlycues.com/

ម្យ៉ាងវិញទៀតនោះបើសិនជាយើងយកដៃទោះចាប់កាន់វត្ថុមិនល្អ កក្វក់ ហើយមកប៉ះពាល់លើខ្លួនប្រាណយើងវិញនោះ វាប្រៀបដូចជាយកមេរោគទៅបន្ថែមលើរាងកាយរបស់អ្នកអញ្ចឹងដែរ។ ពាក្យមួយគេថាដៃជាវត្ថុរាវ ហើយក៏ជាកន្លែងដែលចាប់កាន់គ្រប់អ្វីៗទាំងអស់។

បើសិនជាអ្នកមិនបានសម្អាតខ្លួនទេនោះមេរោគទាំងនោះនឹងបង្ករគ្រោះថ្នាក់ដល់អ្នកជាមិនបាន ដែលក្នុងនោះរួមមានច្រើនជាងគេនោះគឺរោគសើរស្បែកតែម្តង។

យោងតាមការចេញផ្សាយរបស់គេហៈទំព័រ cosmopolitan.co.uk បានចេញផ្សាយអត្ថបទស្រដៀងគ្នានេះដែរថា រាងកាយរបស់មនុស្សមានបាក់តេរីប្រហែលមួយពាន់ប្រភេទ ដែលក្នុងនោះមាន 40 ប្រភេទជាពពួកផ្សិតហើយបើសិនជាអ្នកបានងូតទឹកដុសសាប៊ូនោះវានឹងជួយកាត់បន្ថយបានខ្លះ។

ប្រភពដដែលបានអោយដឹងទៀតផងដែរថា ពពួកបាក់តេរីនេះហើយដែលបានធ្វើអោយមនុស្សយើងមានក្លិនខ្លួន ដែលវាមានប្រហែលជា 30 ក្លិនផ្សេងៗគ្នាឯណោះ។

យ៉ាងណាក៏ដោយស្ទើរតែមិនមាននណាខកខានងួតទឹកសម្អាតខ្លួនរហូតដល់ពីរថ្ងៃជាប់គ្នានោះដែរ តែបើសិនជាអ្នកបានខកខានដោយមូលហេតុណាមួយនោះចូលចាប់ផ្តើមជាបន្ទាន់ដើម្បីការពារកុំអោយមានជម្ងឺ ដូចពាក្យស្លោកមួយគេថា «អនាម័យនាំមកនូវសុខភាពល្អ»៕

Loading...

Comments

Loading...
សូមចុច Like Page ដើម្បីទទួលបានព័ត៌មានថ្មីៗ