ជីកដីនៅក្បែរផ្ទះដាក់បង្គោល មានអីលោកអើយ បានកំណប់ទាំងចង្កោមតែម្តង

ហាងឆេងភ្នាល់ខ្ពស់ជាងគេមានតែនៅ 188ASIA.com
ហាមថតចម្លងពីគេហៈទំព័រ khmerwonder ទៅចុះផ្សាយបន្ត

បុរសដែលជាអ្នកភូមិម្នាក់បានភ្ញាក់ផ្អើលនៅពេលដែលបានរកឃើញគ្រាប់កាំភ្លើងជាច្រើនដោយមិនរំពឹងទុក នៅឯក្នុងបវិវេនផ្ទះរបស់ខ្លួន។

កាលពីព្រឹកថ្ងៃទី 3 ខែកុម្ភៈ ឆ្នាំ 2017 នេះលោកតា ភឹង សុភ័ក្រ្ត មានអាយុ 53 ឆ្នាំដែលគេស្គាល់ថាជាអ្នករស់នៅក្នុងភូមិវត្ត ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាបប បានជីកដីក្នុងគោលបំណងដើម្បីដាក់បង្គោលចំបើង នៅក្នុងផ្ទះរបស់គាត់ តែចៃដន្យស្រាប់តែបានប្រទះឃើញគ្រាប់ចំនូន 3 កេសតែម្តង។

យ៉ាងណាមិញក្រោយពេលសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ ហើយបានពិនិត្យមើលទើបដឹងថា វាជាប្រភេទគ្រាប់ 8 កំណាត់ដែលមានចំនួន រហូតដល់ទៅ 718 គ្រាប់ឯណោះ។

ទាក់ទិននិងករណីនេះដែរ យើងពុំទាន់បានដឹងថា តើគ្រាប់ទាំងនោះវាបានកប់ក្នុងដីតាំងពីពេលណាមកទេ តែឥឡុវពួកវាត្រូវបានយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីការពារសុវត្ថិភាព៕

Loading...