មិននឹកស្មានថា មានរឿងអញ្ចឹងកើតឡើងសោះ ឳពុកម្តាយបានត្រឹមបង្ហូរទឹកភ្នែក

188ASIA.COM វេបសាយកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា
ហាមថតចម្លងពីគេហៈទំព័រ khmerwonder ទៅចុះផ្សាយបន្ត

នេះជាករណីធ្វើអត្តឃាតដ៏គួរអោយតក់ស្លុតបំផុតចំពោះគ្រួសារនៅពេលដែលនារីម្នាក់ជិតដល់ថ្ងៃចូលរោងការទៅហើយស្រាប់តែបានលេបថ្នាំសម្លាប់ខ្លួនទៅវិញ។

នារីរងគ្រោះត្រូវបានគេស្គាល់ថាជាអ្នករស់នៅភូមិពង្រ ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម ហើយនៅវេលាម៉ោង 3 រសៀលថ្ងៃទី 5 ខែកុម្ភៈឆ្នាំ 2017 កន្លងទៅថ្មីៗនេះ នារីវ័យ 18 ឆ្នាំខាងលើនេះបានលេបថ្នាំបំពុល កណ្តុរដើម្បីប៉ុនប៉ងសម្លាប់ខ្លួនបានសម្រេច ហើយត្រូវគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកព្រៃឈរ។

បន្តិចក្រោយមកសាច់ញាត្តិបាននាំយកនារីរងគ្រោះមកផ្ទះវិញព្រោះមានអាការៈធូរស្បើយ តែនៅវេលាម៉ោង 9 យប់អាការៈបានរើឡើង ហើយក្រុមគ្រួសារបានប្រញ៉ាប់បញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម តែពេលដល់ពាក់កណ្តាលផ្លូវ នារីរងគ្រោះបានស្លាប់តែម្តង។

តាមប្រភពព័ត៌មានបានឱ្យដឹងថានាងក្រមុំគិតខ្លីខាងលើនេះមានឈ្មោះ ខន ចាន់ធា មានទីលំនៅភូមិ ឃុំកើតហេតុ ហើយតាមប្រភពព័ត៌មានបានអោយដឹងថាចំពោះមូលហេតុនៃការសម្លាប់ខ្លួននេះ ត្រូវគេជឿថាបានតូចចិត្តនឹងឪពុកម្តាយបានស្តីបន្ទោសមិនអោយដើរលេងច្រើន ជាមួយបុរសដែលជាគួរដណ្តឹងរបស់ខ្លួន។

សាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី ក្រោយពីសមត្ថកិច្ចពុំអាចរកឃើញស្លាកស្នាមដែលទាក់ទងនឹងករណីឃាតកម្ម៕

Loading...

Comments

Loading...
សូមចុច Like Page ដើម្បីទទួលបានព័ត៌មានថ្មីៗ