ត្រៀមខ្លួនហើយឬនៅ នៅយប់ថ្ងៃសុក្រសប្តាហ៏នេះមានហេតុការណ៏កម្រកើតឡើង 2 លើកផ្ទួន

188ASIA.COM វេបសាយកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា
ហាមថតចម្លងពីគេហៈទំព័រ khmerwonder ទៅចុះផ្សាយបន្ត

តើគ្រប់គ្នាបានត្រៀមខ្លួនហើយនៅ? នៅថ្ងៃសុក្រខែកុម្ភៈសប្តាហ៏នេះនឹងមានច័ន្ទគ្រាស ហើយមនុស្សនៅលើពិភពលោកកំពុងទន្ទឹងរង់ចាំយ៉ាងអន្ទះសារចង់ឃើញ។

អ្វីដែលធ្វើអោយកាន់តែគួរអោយចាប់អារម្មណ៏នោះគឺថាតាមការព្យាករណ៏ ក្រោយពេលមានហេតុការណ៏ដ៏កម្រនេះហើយ គឺនៅប៉ុន្មានម៉ោងក្រោយនឹងមានផ្កាយដុះកន្ទុយមួយដែលគេអោយឈ្មោះថា «45P» បានបង្ហាញខ្លួនមកទៀត ហើយផ្កាយនេះនឹងមកកៀកនឹងភពផែនដីបំផុតនៅព្រឹកថ្ងៃសៅរ៏។

ច័ន្ទគ្រាសបានកើតឡើងនៅពេលពេលដែលផែនដីបាំងជាមួយនឹងព្រះអាទិត្យ ជាហេតុធ្វើអោយព្រះច័ន្ទ មិនអាចទទួលពន្លឺបានពីព្រះអាទិត្យដូចនេះហើយទើបបានជាព្រះច័ន្ទក្លាយជាងងឹត។

សម្រាប់អ្នកដែលរស់នៅទ្វីបអឺរ៉ុប, ទ្វីបអាហ្រ្វិកនិងភាគខាងលិចនៃអាស៊ី នឹងអាចមើលឃើញព្រឹត្តិការណ៍ដ៏កម្រនេះនៅយប់ជ្រៅនៅទិសខាងត្បូង ហើយចំណែកអ្នកដែលរស់នៅអាមេរិកកណ្តាលនិងខាងត្បូង អាចមើលឃើញល្អបំផុតពីទិសខាងកើត។

តោះរង់ចាំមើលទាំងអស់គ្នា ហើយកុំភ្លេចថតរូបទុកជាអនុស្សាវរីយ៏ផងណា៎ ៕

Loading...

Comments

Loading...
សូមចុច Like Page ដើម្បីទទួលបានព័ត៌មានថ្មីៗ