បាត់មួយថ្ងៃមិនដឹងទៅណា ស្រាប់តែស្អែកឡើង ឃើញអណ្តែតតាមទឹកស្ទឹង

ហាងឆេងភ្នាល់ខ្ពស់ជាងគេមានតែនៅ 188ASIA.com
ហាមថតចម្លងពីគេហៈទំព័រ khmerwonder ទៅចុះផ្សាយបន្ត

មនុស្សម្នាបានភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលបានប្រទះឃើញសាកសពមនុស្សប្រុសម្នាក់បានស្លាប់រហូតដល់អណ្តែតទឹកសមុទ្រនៅចំណុច​ភូមិ​គីឡូ១២ ឃុំ​កោះ​តូច ស្រុក​ទឹកឈូ ខេត្តកំពត។

ក្រោយមកបុរសជាជនរងគ្រោះត្រូវបានគេស្គាល់ថាជាកម្មករកំពង់ផែមានឈ្មោះ ចាន់ សំអាត  ស្រុកកំណើតនៅមា ភូមិ​លាក​ឈូក ឃុំ​ពួក​ព្រីង ស្រុក​ស្វាយជ្រុំ ខេត្ដ​ស្វាយរៀង ហើយបានមកធ្វើការនៅកន្លែងកើតហេតុខាងលើនេះ។

តាមប្រភពព័ត៌មានបានអោយដឹងថា បុរសរងគ្រោះវ័យ 27 ឆ្នាំនេះបានបាត់ខ្លួនតាំងពីព្រឹកថ្ងៃទី 8 ខែកុម្ភៈមកម្ល៉េះ ដោយមិនបានដឹងថាទៅណាឡើយ តែរហូតដល់រសៀលថ្ងៃទី 9 ទើបមានគេប្រទះឃើញតែម្តង។

ក្រោយពីសមត្ថកិច្ចជំនាញបានពិនិត្យមើលទៅបានសន្និដ្ឋានថាអាចជាករណីស្រវឹងស្រា ជាជាងអំពើរឃាតកម្ម ហើយក៏បានប្រគល់អោយបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...