បុរសម្នាក់បែកពីម្តាយអស់ 32 ឆ្នាំ ពេលជួបមុខគ្នាជាលើកដំបូងទប់ទឹកភ្នែកមិនបាន (មានវីដេអូ)

ហាងឆេងភ្នាល់ខ្ពស់ជាងគេមានតែនៅ 188ASIA.com
ហាមថតចម្លងពីគេហៈទំព័រ khmerwonder ទៅចុះផ្សាយបន្ត

តើនណាអាចទប់ទឹកភ្នែកបាននៅពេលដែលបានឃ្លាតចេញឆ្ងាយពីម្តាយរបស់ខ្លួនអស់រយៈពេលរាប់ទសវត្សទៅហើយ ហើយទើបតែឥឡូវបានជួបជុំគ្នាវិញ។

រំលឹកដល់ឆ្នាំ 1985 បុរសម្នាក់ដែលមានឈ្មោះ Jojo បានវង្វេង ហើយត្រូវអ្នកបើកបររថយន្តប្រទះឃើញនៅផ្សារ Muñoz នៃទីក្រុង Quezon ប្រទេសពីលីពីន។

បន្ទាប់មកអ្នកបើកបរខាងលើដែលគេមិនស្គាល់អត្តសញ្ញាណខាងលើនេះ បាននាំយកទៅដាក់ក្នុងមជ្ឈមណ្ឌលកុមារកំព្រា។ ជាសំណាងល្អ មានប្តីប្រពន្ធជនជាតិអូស្ត្រាលីពីនាក់បានសុំយកទៅចិញ្ចឹមធ្វើជាកូនរបស់ខ្លួន។

អស់រយៈពេលជាច្រើនឆ្នាំកន្លងផុតទៅអស់ជាង 30 ឆ្នាំទៅហើយដែលអ្នកកម្លោះ Jojo មិនបានជូបមុខម្តាយ ហើយរហូតដល់ខែមករា ឆ្នាំ 2017 កន្លងទៅថ្មីនេះៗ រូបគេបានត្រឡប់ទៅកាន់ស្រុកកំណើតនៅប្រទេសពីលីពីនវិញ ហើយបានសន្យាជាមួយខ្លួនឯងថានឹងតាមរកម្តាយអោយឃើញ។

នៅមួយខែក្រោយមកមានស្ត្រីម្នាក់បានមកទាក់ទងថាខ្លួនជាម្តាយដែលមានឈ្មោះ Herminia ប៉ុន្តែ ក្រោយពីការធ្វើតេស្ត DNA ទើបដឹងថាមិនមែនជាម្តាយពិតប្រាកដឡើយ។

ជាផលបុណ្យ​នៅមុនពេលដល់កំណត់ត្រូវត្រឡប់ទៅប្រទេសអូស្រ្តាលីវិញបីថ្ងៃ អ្នកកម្លោះអាចរកឃើញម្តាយរបស់ខ្លួន ហើយបានរំភើបរហូតដល់ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួនទៀតផង។

ចង់ដឹងថាយ៉ាងណាសូមទស្សនាវីដេអូខាងក្រោម៖

Loading...