ស្ត្រីម្នាក់កើតកូនមកជាសត្វចម្លែក ពេលអ្នកភូមិដឹងនាំគ្នាយក៊ទៅដុតគំទេចចោលដើម្បីអស់ចង្រៃ

ហាងឆេងភ្នាល់ខ្ពស់ជាងគេមានតែនៅ 188ASIA.com
ហាមថតចម្លងពីគេហៈទំព័រ khmerwonder ទៅចុះផ្សាយបន្ត

ស្ត្រីម្នាក់ដែលរស់នៅភូមិ Gokwe នៅប្រទេសហ្ស៊ីមប៉ាវ៉េ បានកើតកូនមកចេញជាសត្វកង្កែប បានធ្វើអោយអ្នកស្រុកភ័យបុកពោះមិនស្ទើរ។

ស្ត្រីវ័យ 36 ឆ្នាំខាងលើនេះគឺមានឈ្មោះថា  « Nyathi » បានមានទម្ងន់អស់រយៈពេល 8 ខែមកហើយ ហើយស្រាប់តែពេលសម្រាល លោក Nomore ដែលត្រូវជាប្តីបានភ្ញាក់ផ្អើលនឹងនឹកហួសចិត្តយ៉ាងខ្លាំងពេលដែលបានឃើញប្រពន្ធរបស់ខ្លួនមានកើតកូនដូចជាសត្វចម្លែកបែបនេះ។

គួរអោយស្តាយតាមប្រភពព័ត៌មានបានអោយដឹងថាទារកចម្លែកនេះបានស្លាប់នៅក្នុងនៅក្នុងមន្ទីរពេទ្យ ដែលបានធ្វើអោយប្តីប្រពន្ធពីរនាក់នេះខកចិត្តយ៉ាងខ្លាំង ហើយក៏បានសម្រេចចិត្តយកកូនមកផ្ទះវិញ។

ទន្ទឹមនឹងនេះដែរពួកគាត់បានទៅជូបចាស់ៗដើម្បីសុំដំបូន្មានខ្លះៗ ហើយចុងក្រោយត្រូវបានអ្នកភូមិយកទៅដុតដើម្បីអោយអស់ចង្រៃ។

ទោះជាយ៉ាងណាពេលនេះពុំទាន់មានការពន្យល់ណាមួយពីផ្នែកវេជ្ជសាស្ត្រទាក់ទិននឹងករណីនេះឡើយ៕

Loading...