តំបន់មួយនៅមហាសមុទ្រប៉ាស៊ីភិច អ្នកដែលចុះទៅក្រោម ភាគច្រើនសុទ្ធតែព្រឺឆ្អឹងខ្នង (មានវីដេអូ)

188ASIA.COM វេបសាយកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា
ហាមថតចម្លងពីគេហៈទំព័រ khmerwonder ទៅចុះផ្សាយបន្ត

វ៉ាន់នួធូ វាគឺជាឈ្មោះនៃក្រុមកោះមួយដែលមានទីតាំងនៅភាគខាងត្បូងនៃមហាសមុទ្រប៉ាស៊ីហ្វិកដែលអនុញ្ញាត្តអោយអ្នកមុជទឹកទាំងអស់អាចចុះទៅក្រោមបាតសមុទ្រផ្តិតយករូបភាពដ៏ភ្ញាក់ផ្អើលមួយ។

កន្លែងមួយដែលពេញនិយមជាងគេគឺនៅឆ្នេរ Espirito Santo ដែលក្រៅពីមានប្រភេទត្រីនិងផ្កាថ្មជាច្រើននោះវាក៏មានគ្រឿងបរិក្ខាយោធាដែលបានលិចនោះទីនោះអស់រយៈពេលជាច្រើនឆ្នាំមកហើយផងដែរ។

នៅទីនោះគឺមានសុទ្ធតែខ្មោចរថយន្តកុំហ្មង់កា, ត្រាក់ទ័រ, រថយន្តដឹកទំនិញ ហើយនិងប្រអប់សម្រាប់ដាក់អាហារផងដែរ ដែលធ្វើអោយភ្ញៀវទេសចរណ៏ដែលបានចុះទៅដល់ភាគច្រើនតែងតែមានអារម្មណ៏ថាព្រឺក្បាល ប៉ុន្តែរឿងហេតុនៅពីក្រោយនេះវាគឺគួរអោយអស្ចារ្យជាជាងការខ្លាចរអារ។

កាលពីអំឡុងសង្គ្រាមលោកលើកទីពីរ កោះEspirito Santo នេះបានក្លាយជាមូលដ្ឋានយោធាដ៏សំខាន់សម្រាប់ផ្គត់ផ្គង់សម្រាប់យោធាអាមេរិក ហើយវាក៏បានក្លាយទៅជាកន្លែងស្នាក់អាស្រ័យរបស់កងទ័ព្ទជើងទឹកផងដែរ។

នៅចុងបញ្ចប់នៃសង្រ្គាមរដ្ឋាភិបាលអាមេរិកបានគិតថាបើសិនជាដឹកជញ្ជូនសម្ភារៈទាំងអស់ត្រឡប់មកវិញ នឹងត្រូវចំណាយលុយច្រើនខ្ពស់ពេក ដូចនោះបានជាពួកគេបានយកវាទម្លាក់ចូលក្នុងទឹករហូតមកដល់សព្វថ្ងៃនេះ។

រាល់អ្វីដែលគេបានបោះបង់ចោលនៅក្នុងមហាសមុទ្រនេះត្រូវបានគេប៉ាន់ប្រមាណថាអាចមានតម្លៃរហូតដល់រាប់លានដុល្លាឯណោះ ដោយសារតែបែបនេះហើយទើបគេដាក់ឈ្មោះអោយថាជា «Million Dollar Point» ដែលមានន័យជាភាសាខ្មែរថាតំបន់រាប់លានដុល្លា៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖

Loading...

Comments

Loading...
សូមចុច Like Page ដើម្បីទទួលបានព័ត៌មានថ្មីៗ