ស្រែកហៅអោយគេជួយគ្មានអ្នកលឺ លឺតែ “អញស្អប់ណាស់មនុស្សខ្ទើយ” ទីបំផុតត្រូវស្លាប់ (មានវីដេអូ)

188ASIA.COM វេបសាយកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា
ហាមថតចម្លងពីគេហៈទំព័រ khmerwonder ទៅចុះផ្សាយបន្ត

បរទេស៖ បុរសភេទទីបីម្នាក់ត្រូវបានមនុស្សមួយក្រុមបានអូសចេញពីផ្ទះរបស់ខ្លួនចេញមកក្រៅហើយចាប់ផ្តើមវាយដុំយ៉ាងចាស់ដៃហើយក្រោយមកត្រូវបានគេរាយការណ៏ថាបានស្លាប់ដោយសារតែរបួសធ្ងន់ធ្ងរពេក។

ជនរងគ្រោះឈ្មោះ Dandara dos Santos ត្រូវបានគេចាប់ពង្រត់ចេញពីផ្ទះរបស់នាងតែម្តងពីតំបន់ Fortaleza នៃរដ្ឋCeara ប្រទេសប្រេស៊ីល។

ខ្សែរវីដេអូខាងក្រោមនេះបានចេញផ្សាយដោយមន្ត្រីប៉ូលិសកាលពីថ្ងៃសុក្រសប្តាហ៏មុនដើម្បីតាមប្រមាញ់អ្នកដែលប្រព្រឹត្តបទល្មើស។

លោក Damasceno ដែលជាអ្នកស៊ើបអង្កេតករណីនេះបានអោយដឹងថា ដោយសារតែខ្សែរវីដេអូវាបានជួយអោយពួកគាត់បានកំណត់អត្តសញ្ញាណមនុស្សបាន 6 នាក់ហើយ។

បើយោងតាមបណ្តាញផ្សព្វផ្សាយក្នុងស្រុកបានអោយដឹងថា នេះគឺជាករណីលើកទី 5 ហើយដែលមនុស្សប្រុសកែភេទត្រូវបានគេសម្លាប់កាលពីខែមុន។

ទន្ទឹមនឹងនេះដែរ គេហៈទំព័រ fourtwonine បានអោយដឹងថា នៅក្នុងប្រទេសប្រេស៊ីលគឺក្រុមទុច្ចរិតស្អប់ខ្លាំងណាស់ចំពោះមនុស្សខ្ទើយ ដូចនេះហើយទើបពួកគេកាប់សម្លាប់គ្មានត្រាប្រណី ហើយវាបានក្លាយជាប្រទេសជាប់លេខមួយខាងធ្វើមនុស្សឃាតទៅលើជនកែភេទ៕

Loading...

Comments

Loading...
សូមចុច Like Page ដើម្បីទទួលបានព័ត៌មានថ្មីៗ