តឹងទ្រូងស្ទើរធ្លាយ ពេលឃើញបុរសម្នាក់យកច្រមុះទៅបញ្ចូលខ្យល់កង់ឡាន នៅប្រទេសចិន (មានវីដេអូ)

188ASIA.COM វេបសាយកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា
ហាមថតចម្លងពីគេហៈទំព័រ khmerwonder ទៅចុះផ្សាយបន្ត

វាច្បាស់ទៅហើយដែលក្នុងចំណោមមនុស្ស 10 នាក់មានស្ទើរតែពាក់កណ្តាលទៅហើយដែលមិនអាចផ្លុុំប៉េងបោងអោយធំបាន​ដោយប្រើមាត់ តែបុរសជនជាតិចិនម្នាក់នេះកំពុងធ្វើអោយគ្រប់គ្នាតឹងទ្រូងជំនួសដោយសប់ផ្លុះខ្យល់ចូលពោះវៀនរថយន្តដោយប្រើត្រឹមតែច្រមុះតែប៉ុននោះ។

ការបង្ហាញពីសមត្ថភាពនេះគេប្រទះឃើញនៅទីក្រុងស៊ីអាន នៃខេត្តសានស៊ី ភាគពាយព្យប្រទេសចិនកាលពីពេលថ្មីៗនេះ។ អ្នកដំណើរបានឃើញជាឈរជុំៗស្មានតែមានហេតុការណ៏អ្វីកើតឡើងតែពេលចូលទៅមើលបានភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលបានឃើញបុរសវ័យ 44 ឆ្នាំកំពុងបញ្ចូលទុយោទៅក្នុងច្រមុះហើយចាប់ផ្តើមផ្លុំខ្យល់ទៅពោះវៀនរថយន្តយឺតៗ។

លោក Tong Junhai បានធ្វើអោយអ្នកឈរមើលកាន់តែមិនជឿទៅៗហើយមានអ្នកចង់សាកដោយសុំផ្លុំខ្យល់ចូលដោយប្រើមាត់ផ្ទាល់ខ្លួនតែម្តងតែចុងក្រោយត្រូវបរាជ័យខ្មាសគេយ៉ាងអណេកដោយមិនអាចធ្វើដូចលោក Tong បានឡើយ៕

Loading...

Comments

Loading...
សូមចុច Like Page ដើម្បីទទួលបានព័ត៌មានថ្មីៗ