ឧទ្ធម្ភាគចក្រមួយគ្រឿងបើកបុកបង្គោលអង់តែនទូរទស្សន៏ ស្លាប់អ្នកជិះគ្មានសល់ម្នាក់

188ASIA.COM វេបសាយកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា
ហាមថតចម្លងពីគេហៈទំព័រ khmerwonder ទៅចុះផ្សាយបន្ត

បរទេស៖ ឧទ្ធម្ភាគចក្រមួយគ្រឿងបានធ្លាក់ចូលទៅលើផ្លូវមួយកន្លែងនៅជាយក្រុង Istanbul នៃប្រទេសទូគីបានសម្លាប់មនុស្ស 7 នាក់នៅនឹងកន្លែង។

ចំពោះគ្រោះថ្នាក់នេះគេជឿថា ឧទ្ធម្ភាគចក្ររបស់ប៉ូលិសម៉ាក Sikorsky S-76 បានហោះក្នុងខណៈពេលចុះអ័ព្ទពេលនោះហើយបានជាបណ្តាលអោយបុកជាមួយនឹងបង្គោលអង់តែនទូរទស្សន៏មួយដែលបង្ករអោយឆាបឆេះជាអណ្តាតភ្លើងនិងមានមនុស្សស្លាប់ដោយមិនរំពឹងទុកបែបនេះ។

តាមពិតទៅមនុស្ស 7 នាក់ដែលបានស្លាប់នោះគឺជាអ្នកដែលជិះនៅលើឧទ្ធម្ភាគចក្រ នេះឯង។លោក Hasan Akgunដែលជាអភិបាលក្រុងដែលគ្រប់គ្រងនៅតំបន់ Buyukcekmece  បានឱ្យដឹងថាឧប្បទេវហេតុនេះមិនបានបង្ករអោយប្រជាជនដែលនៅលើដីណាម្នាក់រងរបួសឡើយ។

ជុំវិញហេតុការណ៏ខាងលើនេះដែរទោះបីជាគេប៉ាន់ស្មានថាភាគរយច្រើនបង្ករមកពីការចុះអ័ព្ទក៏ដោយ តែគេនឹងមានការស៊ើបអង្កេតជាបន្តទៀតដើម្បីរកអោយឃើញការពិត៕

Loading...

Comments

Loading...
សូមចុច Like Page ដើម្បីទទួលបានព័ត៌មានថ្មីៗ